នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូត, មន្រ្តីរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។

ល្ងាចនេះ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យសមុទ្រ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនេះគឺចាប់ពី ថ្ងៃទី ២០ ដល់ ២២ ធ្នូ ឆ្នាំ ២០១៩។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗ យុវជនចូលរួមសប្បាយរីករាយជាមួយ កម្មវិធីសម្តែងសិល្បៈយប់នេះផង និងទិញទំនិញ នៅតាមស្តង់ជាច្រើនដែលបានរៀបចំ នៅទីតាំងប្រារព្ធកម្មវិធី

នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត។ ពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២

នៅសល់តែ១១ថ្ងៃទៀត ឆ្នាំថ្មី ២០២០ នឹងមកដល់។ សុខសន្តិភាព និងភាពរឹងមាំនៃកំណើនសេដ្ធកិច្ចជាតិសព្វថ្ងៃគឺបានបង្ហាញច្បាស់ថាកម្ពុជាយើងកំពុងធ្វើដំណើរលើផ្លូវត្រូវពិតប្រាកដ។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរជនទាំងអស់, ក្រុមហ៊ុនឯកជននានា, អង្គការ, សមាគម,