នៅព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាន ។ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ គឺផ្តោតការពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទីបួន ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់នវានុវត្តន៍ និងកិច្ចសហការរវាងរដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើទី១៥ ក្រោមប្រធានបទ “រួមគ្នាកសាងវិធីសូត្រសមុទ្រសតវត្សរ៍ទី២១ បង្កើតសមាគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍”។

ឆ្លៀតឱកាសមុនពេលអញ្ជើញចូលរួមបើកពិព័រណ៍ចិនអាស៊ានលើកទី១៥ កាលពីព្រឹកមិញ នៅទីក្រុងណាននីងប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបើកសម្ពោធពន្លាជាតិដែលមានការដាក់តាំងពិព័រណ៍ផលិតផលកសិកម្មកម្ពុជាជាច្រើន នៅលើផ្ទៃដីទំហំ៣០៤ម៉ែត្រក្រឡា។

នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន ឯកឧត្តមអនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូនៃប្រទេសពិពរណ័ ចិន-អាស៊ាន បានអញ្ជើញក្នុងពិធីដាំដើមឈើ ជាមិត្តភាព

បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិនរួចហើយមក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឆ្លើយនូវសំណួរមួយចំនួនដែលលើកឡើងដោយក្រុមហ៊ុនធំៗចំនួន៦

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា