ស្ពានអាកាសស្ទឹងមានជ័យ ចាប់តាំងពីបានសម្ពោធដាក់អោយប្រើប្រាស់មកគឺបានជួយសម្រួលដល់ចរាចរ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋកាន់តែធូរស្រាលបានមួយកម្រិតធំ។

ខ្ញុំសូមអរគុណជនរួមជាតិ ជាពិសេសប្អូនៗ ក្មួយៗ និងចៅៗ ជាយុវជនដែលតែងតែគាំទ្រ តាមដាន និងចែករំលែកពត៌មានពីគេហទំព័រខ្ញុំទៅកាន់មិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស (Likes, shares, Comments)។

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ខ្ញុំ បន្ទាប់ពីបានពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី។ ជាមួយនិងភាពរឹងមាំនៃសុខភាព។ ឯកសារច្រើនណាស់ដែលកំពុងរង់ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា ព្រោះនេះជាបំណុលដែលខ្ញុំត្រូវសងបន្ទាប់ពីអវត្តមានប៉ុន្មានថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត គោរពស្រឡាញ់ប្រជាពលរដ្ឋដោយមិនប្រកាន់ទៅលើនិន្នាការនយោបាយឬជំនឿសាសនាអ្វីឡើយ។

ជនរួមជាតិជាទីស្រឡាញ់! តាំងពីមុន និងក្រោយរំដោះប្រទេសពីរបប ខ្មែរក្រហម ប៉ុលពត រូបខ្ញុំតែងតែនៅរួមសុខរួមទុក្ខបម្រើជនរួមជាតិអោយបានរស់នៅក្នុងសន្តិភាពរហូត មកទល់សព្វថ្ងៃ។