សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)
ចំណុចសំខាន់ៗនៃកិច្ចពិភាក្សារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»
សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម

ខ្ញុំសូមអរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំមេដឹកនាំ អាស៊ាន-អាមេរិក បានបញ្ចប់ទៅប្រកបដោយជោគជ័យ។ ភាពជាដៃគូយុទ្ឋសាស្ត្រត្រូវបានពង្រឹងថែមមួយកំរិតទៀតរវាង អាស៊ាន និងសហរដ្ឋអាមេរិក។

ព្រឹកនេះជាការប្រជុំចុងក្រោយរវាងថ្នាក់ដឹកនាំអាស៊ានជាមួយប្រធានាធិបតី អាមេរិក។ ភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៌យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍។

នេះហើយគឺជារបៀបអាស៊ាន ដែលទោះជាពេលបាយក៏បាយការងារដែរ។ សង្ឃឹមថាយុវជនយើងដែលជាអ្នកបន្តវេន និងរៀនសូត្រពីកិច្ចការអាស៊ានឱ្យបានល្អ។

ការប្រជុំកំពូលពិសេសរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកបានចាប់ផ្ដើមជាមួយស្មារតី សាមគ្គីភាព។ ការលំបាកតែមួយគត់របស់មេដឹកនាំអាស៊ានគឺការខុសម៉ោងគ្នាដែលមានរហូតដល់១៥ម៉ោង។