សម្តេចតេជោ ហ៊ុន សែន អញ្ជើញសូត្រមន្តឡើងអគារវិមាន៧មករាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែង ក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)
ចំណុចសំខាន់ៗនៃកិច្ចពិភាក្សារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្ដីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគ្គសម័យឌីជីថល
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»
សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម

នៅយប់នេះ ម៉ោងប្រមាណ 11:00PM ថ្ងៃទី ១៨ កុម្ភះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពី សម្តេច បានអញ្ជើញទៅចូលរួមប្រជុំកំពូលពិសេស អាស៊ាន-អាមរិក (១៤-១៨ កុម្ភះ) ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំនិងគណៈប្រតិភូកម្ពុជាបានវិល ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្តិភាព ហើយ។ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល ជានិច្ចកាលបានយកចិត្តទុកដាក់ចំពោះសុខ ទុក្ខរបស់ខ្ញុំនិងសមាជិកគណះប្រតិភូ។

ជិតចុះចតនៅហុងកុងហើយបន្ទាប់ពីហោះប្រមាណ១២មោ៉ង។ ខ្ញុំនិងប្រតិភូត្រូវផ្ទេរពីយន្តហោះអាមេរិកទៅយន្តហោះកម្ពុជាយើងបន្ទាប់ទៅហោះទៅកាន់កម្ពុជាភ្លាម។

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរបស់កម្ពុជា ទោះបីលោកអញ្ជើញទៅដល់ទីណា គឺតែងតែគិតគូរខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ខ្ញុំចង់បញ្ជូនសារពីលើយន្តហោះ ដែលកំពុងហោះលើអាកាសក្នុងកំពស់ជាង៩គីឡូម៉ែត្រ ។ ខ្ញុំមិនដឹងថាយន្តហោះស្ថិតនៅតំបន់ណាទេ ក្នុងដំណើរពីព្រលានយន្តហោះ San Francisco ទៅព្រលានយន្តហោះហុងកុង