ភរិយាខ្ញុំពេលចេញទៅតាមខេត្តម្ដងៗ គាត់ធ្វើការបានច្រើនមុខ។ ក្រៅពីកិច្ចការមនុស្សធម៌ ក្នុងនាមកាកបាទក្រហមកម្ពុជា គាត់នៅឆ្លៀតធ្វើនូវកិច្ចការសង្គម វប្បធម៌ សាសនា ទេសចរណ៌ និងបរិស្ថានថែមទៀតផង។

ភរិយាខ្ញុំថ្ងៃនេះ ឆ្លៀតពេលទៅសួរសុខទុក្ខ និងផ្តល់ជំនួយសំរាប់ប្រជាជននៅខេត្តឧត្តរមានជ័យ គាត់បានទៅអង្គរវត្ត ថតរូបជាមួយដើមឈើដែលគាត់ដាំជិត ២០ឆ្នាំមុន។ ភរិយាខ្ញុំរែកទឹកត្នោត និងថតរូបជាមួយប្អូនលក់ទឹកត្នោតយ៉ាងសប្បាយនៅមុខអង្គរវត្ត។

ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយាន្តយន្ត ត្រីចក្រយាន្តយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំង ដល់១៥០សេស

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៧ នៅឯសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី៣៧ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦