សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាកំពុងឈប់ចតចាក់សាំងនៅព្រលានយន្តហោះបាគូ ប្រទេសអាល់ហ្សឺបាយ៉ាន់
ខ្ញុំកំពុងធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី
ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានា ធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស ប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពី របៀបចរចានៃថ្នាក់ដឹកនាំជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរបស់កម្ពុជា ទោះបីលោកអញ្ជើញទៅដល់ទីណា គឺតែងតែគិតគូរខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ខ្ញុំចង់បញ្ជូនសារពីលើយន្តហោះ ដែលកំពុងហោះលើអាកាសក្នុងកំពស់ជាង៩គីឡូម៉ែត្រ ។ ខ្ញុំមិនដឹងថាយន្តហោះស្ថិតនៅតំបន់ណាទេ ក្នុងដំណើរពីព្រលានយន្តហោះ San Francisco ទៅព្រលានយន្តហោះហុងកុង

ខ្ញុំសូមអរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។

កិច្ចប្រជុំមេដឹកនាំ អាស៊ាន-អាមេរិក បានបញ្ចប់ទៅប្រកបដោយជោគជ័យ។ ភាពជាដៃគូយុទ្ឋសាស្ត្រត្រូវបានពង្រឹងថែមមួយកំរិតទៀតរវាង អាស៊ាន និងសហរដ្ឋអាមេរិក។

ព្រឹកនេះជាការប្រជុំចុងក្រោយរវាងថ្នាក់ដឹកនាំអាស៊ានជាមួយប្រធានាធិបតី អាមេរិក។ ភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៌យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍។