ថ្ងៃនេះពិតជាសំណាង ខំធ្វើការតាំងពីព្រឹក និងឆ្លៀតចេញទៅសួនច្បារមុខផ្ទះ។ ខ្ញុំបានជួបទេសចរបរទេស ពិសេសបានជួបបងៗនិងអ្នកធាក់សុីក្លូ២៤នាក់ ដែលផ្តល់ ឱកាសឱយខ្ញុំស្វែងយល់លើការរកសុី ការគ្រប់គ្រងនិងការអភិរក្សសុីក្លូ។

អាគារវិមានមិត្តភាព ដែលបានសង់ឡើងនៅក្នុងបរិវេណតែមួយជាមួយ វិមានសន្តិភាព ដែលជាទីកន្លែងធ្វើការរបស់ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សាលារៀនអាចដឹកនាំសិស្សនិស្សិតមកធ្វើកម្មសិក្សាស្វែងយល់អំពីស្នាដៃ ស្ថាបត្យកម្មនៃសំណង់ប្រវត្តិសាស្រ្តទាំងនេះ ។

 

ក្មួយៗ កូនៗ យុវជន យុវនារី ជាទីស្រឡាញ់! I would like to bring “Drugs” topic to the floor today. I ask our people, especially youth to stay away from drugs. Do not try or attempt to use any drugs because it will destroy your health and your future.

នៅព្រឹកថ្ងៃ ២៨ មករា ឆ្នាំ ២០១៦ បន្ទាប់ពីបានជួបប្រជុំពិភាក្សាជាមួយលោកអគ្គរដ្ឋទូតអាមេរិករួចហើយ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញតអោយ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរុប (EU) ជួបសំដែងការគួរសម និងពិភាក្សាការងារ។

កាលពីថ្ងៃទី ២៨ មករា ឆ្នាំ ២០១៦ នៅវិមានរដ្ឋាភិបាលសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតអោយ លោក William A . Heidt ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម និងពិភាក្សារងារ។