សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម
បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត សប្បុរសជនដែលបានចូលរួម បានថវិកាសរុប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងផ្លូវការ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានដឹកនាំក្រុមគណៈប្រតិភូទៅមើលសួរសុខទុក្ខ លោកអុំ សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) ដែលសម្រាកព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ។ លោក អុំសាយ ភូថង គឺជាឥស្សរៈជនដឹកនាំដ៏សំខាន់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ និងបូជាគ្រប់យ៉ាងក្នុងការចូលរួមរំដោះប្រទេសពីរបបខ្មែរក្រហម។

ខ្ញុំសប្បាយរីករាយដែលបានចូលរួមប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន 3,746 នាក់ និងបានប្រកាសដាក់អោយប្រើប្រាស់ជានិមិត្តរូបនៃ “មជ្ឍមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១” នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាលសន្និសីទកោះពេជ្យកាលពីព្រឹកមិញនេះ ។

នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ជាមួយនឹងការប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវមជ្ឍមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ។

នៅព្រឹកថ្ងៃនេះ ខ្ញុំបានចូលរួមរាប់បាតនៅក្នុងពីធីបុណ្យគម្រប់ខួប១ឆ្នាំនៃមរណៈភាព សម្តេចធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិគ្រឹះសម្តេចជាស៊ីម។

ខ្ញុំសូមអបអរសាទរដល់កីឡាបាល់ទាត់ជំរើសជាតិកម្ពុជា ដែលបានប្រកួតឈ្នះក្រុម Chinese Taipei ( Cambodia 2 - Chinese Taipei 0) នៅក្នុងការប្រកួតក្នុងត្រីនេះ។ ខ្ញុំសូមអបអរសាទរ និងចូលរួមលើកទឹកចិត្តដោយផ្តល់ជូនក្នុងមួយនាក់ $1,000 ដល់កីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់តាមរយៈនាយឧត្តមសេនីយ សៅ សុខា។