សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម
ការគោរពស្រឡាញ់ និងរាប់អាន រវាងខ្ញុំនឹងបងប្អូនខ្មែរ-ឥស្លាម
ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

ទន្ទឹមនឹងការសម្រេចជាផ្លូវការ ស្តីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ឋិ ឬ សិទ្ឋិកាន់កាប់អចលនទ្រព្យនៅថ្ងៃនេះ សម្ដេចតេជោនឹងបន្តជួយសម្រួលលើថ្លៃអគ្គីសនីជូនបងប្អូនប្រជាពលរដ្ឋជាបន្តទៀតនៅឆ្នាំ ២០១៧ខាងមុខ។

សេចក្តីសម្រេចជាផ្លូវការស្តីពីការលើកលែង ពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ឋិ ឬ សិទ្ឋិកាន់កាប់អចលនទ្រព្យ រវាងឪពុក ម្តាយ បង្កើត និង កូនបង្កើត រវាងប្តីប្រពន្ឋ និង រវាង យាយ តា ចៅបង្កើតត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ គឹនៅថ្ងៃនេៈតែម្ដង។ 

សម្ដេចតេជោ ហ៊ុន សែន​៖​ យោងទៅលើស្មារតីនៃសន្និបាតគណបក្សប្រជាជនលើកទី ៣៩ អាណត្តិទី ៥ នៅថ្ងៃទី ១០ មករា ឆ្នាំ ២០១៥ នេះ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

រូបថតប្រមាណ១១សន្លឹកដែលបានផ្សាយនៅលើគេហទំព័រ ហ្វេស ប៊ុក របស់សម្ដេចតេជោ ជារូបថតដែលថតផ្ទាល់ដោយសម្ដេចក្នុងថ្ងៃដំបូងនៃសន្និបាតគណបក្សប្រជាជនកម្ពុជា គឺថ្ងៃ៩ ខែ មករា ឆ្នាំ២០១៦។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនដែលបានចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីជូនដំណឹងស្តីពីការផ្ទេរកម្មសិទ្ឋិយានយន្តនៅលើកគេហទំព័រហ្វេស ប៊ុក របស់សម្ដេច ដែលបានផ្សព្វផ្សាយកាលពីរសៀលថ្ងៃ 01/09/2016។