សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម
បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត សប្បុរសជនដែលបានចូលរួម បានថវិកាសរុប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងផ្លូវការ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

ថ្ងៃនេះបន្ទាប់ពីបានបញ្ចប់ការសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តកែបរួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរមកកាន់ខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទីនេះ។

ថ្ងៃនេះបន្ទាប់ពីបានបញ្ចប់ការសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកែបរួចមក ខ្ញុំបានឆ្លៀតមកចូលជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនអ្នកលក់ដូរក្នុងផ្សារក្តាម ខេត្តកែប ជាបន្តទៀត ។

នៅថ្ងៃទី ៣ ខែ សីហា ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការ អាជ្ញាធរក្រុមប្រឹក្សាឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តកែប។ ក្រុងកែបបានផ្លាស់ប្តូរមកជាខេត្តកែបនៅឆ្នាំ ១៩៩៣។

នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦ នេះ ក្នុងពេលធ្វើដំណើរចេញពីខេត្តកំពត មកកាន់ខេត្តកែប ខ្ញុំបានចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សនៃ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប និងអនុវិទ្យាល័យសង្គមរាស្ត្រនិយមក្រុងកែប។