ព្រឹកថ្ងៃទី០៩ មីនា ឆ្នាំ ២០១៦នេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រ ដល់គ្រូៗជាច្រើនរូបដែលបានបញ្ចប់ការសិក្សាគរុកោសល្យដោយជោគជ័យ

កាលពីម្សិលមិញនៅក្នុងពិធីប្រគល់ថវិកាឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករ កីឡាការិនីនៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរអំពីការយកចិត្តទុកដាក់គិតគូរដោះស្រាយផ្តល់ប្រាក់បៀវត្សដល់ប្រពន្ឋ និងកូនមន្រ្តីរាជការដើម្បីជួយសម្រួលដល់ជីវភាពរស់នៅអោយបានធូរស្រាលមួយកម្រិតធំថែមទៀត

នៅល្ងាចថ្ងៃទី០៨ មីនា ឆ្នាំ ២០១៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ កីឡាករដែលទទួលបានជ័យជំនះពីការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម (ASEAN Para Games)លើកទី៨

នៅល្ងាចថ្ងៃទី០៨ មីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ជ័យលាភីមេដាយមាស កីឡាអាស៊ាន ប៉ារ៉ាហ្គេម (ASEAN Para Games)លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ។

អបអរសាទរទិវាអន្តរជាតិនារី ៨ មិនា Happy International Women's Day ! នៅថ្ងៃទី៨ ខែមីនា ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅវិមានសន្តិភាព។