សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

នៅសៀលថ្ងៃទី២៤ មីនា នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូត្រលប់ មកកាន់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីសម្តេចបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao)ខេត្តហៃណានប្រទេសចិន

៣ថ្ងៃនៃការចូលរួមប្រជុំកំពូលឡាងឆាង មេគង្គនិងចូលរួមវេទិការបូអាវនៅសាធារណរដ្ឋ ប្រជាមានិតចិន។ជំនួបទ្វេរគាគីជាមួយនាយក រដ្ឋមន្ត្រីចិននិងថ្នាក់ដឹកនាំនៃប្រទេសជាមិត្ត ផ្សេងទៀត។ល្ងាចនេះខ្ញុំត្រឡប់មកដល់ មាតុប្រទេសវិញ។

នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញចេញពីទីក្រុង Sanya ឆ្ពោះទៅកាន់ទីក្រុង Bo Ao ក្នុងខេត្ត ហៃណាន (Hainan) តាមរថយន្តដែលមានរយៈពេល ២ ម៉ោង ដើម្បីចូលរួមវេទិកា Bo Ao ជាមួយប្រមុខ ដឹកនាំមកពីបណ្តាប្រទេសនានាលើប្រធានបទ “ អនាគតអាស៊ី: សក្តានុពលថ្មី និងចក្ខុវិស័យថ្មី”។

បន្ទាប់ពីកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី១ (The 1st Lancang-Mekong Cooperation Leader’s Meeting) នៅពេលថ្ងៃត្រង់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ ឯឧ Arkady Vladimirovich Dvorkovich ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី

កាលពីវេលាម៉ោង ៩:៣០ ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ (1st Lancang-Mekong Cooperation Leader’s Meeting-LMC) នៅសាលមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិយ៉ាឡុងបេ (Yalong Bay) ទីក្រុង សានយ៉ា ខេត្ត ហៃណាន ប្រទេសចិន។