សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម
បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត សប្បុរសជនដែលបានចូលរួម បានថវិកាសរុប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងផ្លូវការ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

ជនរួមជាតិជាទីនឹករឮក និងស្រឡាញ់! នៅព្រឹកថ្ងៃទី ១៦ ខែ សីហា នេះ ខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីពិនិត្យសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តតាកែវផងដែរ។

បងប្អូនជនរួមជាតិជាទីស្នេហា! មួយរយៈកន្លងមកដែលខ្ញុំធ្វើដំណើរទៅតាមខេត្ត ខ្ញុំតែងឆ្លៀតចូលពិនិត្យការលក់ដូររបស់ប្រជាជនតាមទីផ្សារមួយចំនួន។

បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដល់ពេលដែលខ្ញុំចេញមកពន្យល់អំពីបញ្ហាទាក់ទងដល់ការដកតួនាទីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញហើយ បន្ទាប់ពីមានអត្ថាធិប្បាយមួយចំនួនរហូតលើកឡើងថាការធ្វើបែបនេះនិងធ្វើឱយមន្ត្រីថ្នាក់ក្រោមលេងហ៊ានអនុវត្តន៍ច្បាប់។ មុននឹងនិយាយដល់ខ្លឹមសារគួរសួរថាហេតុអ្វីបានជាខ្ញុំមិនធ្វើអន្តរាគមន៍តាំងពីថ្ងៃដំបូង?

សូមផ្ញើសេចក្តីស្រឡាញ់ និងក្តីនឹករឮកដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅផ្សារលើខេត្តកំពង់ឆ្នាំងទាំងអស់តាមរយៈរូបភាពអនុស្សាវរីយ៍ និង Selfie មួយចំនួន ។

នៅក្នុងពេលអញ្ជើញធ្វើដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងបងប្អូនអាជីវករតាមផ្សារមួយចំនួន រួមទាំងផ្សារលើក្រុងកំពង់ឆ្នាំងផងដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីសាមញ្ញ របស់កម្ពុជាបានអញ្ជើញពិសារគុយទាវបងប្អូនលក់ដូរក្នុងផ្សារ។ ឱជារសពិតជាឆ្ងាញ់ពិសារមែន បងប្អូនយើងនៅតាមខេត្តពូកែធ្វើស៊ុបគុទាវឆ្ងាញ់ណាស់ មិនចាញ់អ្នកទីក្រុងទេ!