សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីវៀតណាម
បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត សប្បុរសជនដែលបានចូលរួម បានថវិកាសរុប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងផ្លូវការ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការ និងចូលរួមអបអរខួបលើកទី៤១

ថ្ងៃស្អែកនេះ ខ្ញុំនឹងដឹកនាំប្រតិភូទៅទស្សនៈកិច្ចផ្លូវការនៅសារណៈរដ្ឋប្រជាធិបតេយ្យទីម័ឡេស្តេ (Timor-Leste) ជាមួយនឹងការខិតខំពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីយើងក៏នឹងពិភាក្សាផងដែរអំពីបេក្ខភាពសមាជិកអាស៊ានរបស់ទីម័រឡេស្តេ ដែលកម្ពុជាយើងបានគាំទ្រយ៉ាងខ្លាំងដើម្បីឱ្យប្រទេសនេះក្លាយជាសមាជិករបស់អាស៊ាន។

ដោយឥទ្ធិពលរបស់ព្យុះទី ៧ ឈ្មោះ ដៀនមុ ( DIANMU) នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនទាំងក្នុងតំបន់អាងមេគង្គ និងក្នុងប្រទេសកម្ពុជា ។ ទឹកទន្លេនឹងបន្តហក់ឡើង ឯនៅតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ៗ ។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន !

តានិងយាយរំភើបចិត្តខ្លាំងណាស់ដែលចៅៗបាននាំគ្នារៀបចំរូប ថត គំនូរ និងសរសេរពាក្យជូនពរមកតាយាយ។ ចៅៗ បានធ្វើឱ្យតាស្រក់ទឹកភ្នែកដែលហូរមកមិនដឹងខ្លួន។ ដំណក់ទឹកភ្នែករបស់ តានឹងធ្វើឱ្យតារួមជាមួយយាយខិតខំជួយពួកចៅតទៅទៀត។ តានឹងរកពេលទៅជួបចៅៗនាពេលខាងមុខ។ ជូនពរចៅៗមានសុខភាពល្អ៕

នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញមកទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ