សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
អង្គការពាណិជ្ជកម្មពិភពលោក(WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស
ប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកម្មវិធី ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥៣ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ។

ចំណាត់ការចែកចាយ និងផ្គត់ផ្គង់ទឹកគឺនៅបន្តផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ដែលកំពុងខ្វះខាតទឹក។ រីឯចំណាត់ការចុះជីក និងស្តារអណ្តូង ស្រះទឹកគឺនៅបន្តធ្វើដោយគ្មានការធ្វេសប្រហែសបានឡើយ។ ទន្ទឹមនឹងនោះ ការចុះពិនិត្យសុខភាព និងចែកចាយថ្នាំពេទ្យជូនបងប្អូនប្រជាពលរដ្ឋគឺនៅបន្តធ្វើរួមទាំងការជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋ និងជួសជុលសាលារៀន។

ខ្ញុំជាយុវជនគំរូកម្ពុជា - I’m a Role Model លើកទី៣ បិទការចុះឈ្មោះនៅល្ងាចថ្ងៃស្អែក ការចុះឈ្មោះបេក្ខជនទាំងពីរភេទដែលបានបើកចាប់ពីថ្ងៃ ៤ ឧសភា គឺនឹងបិទនៅថ្ងៃទី ៨ឧសភាស្អែកនេះ វេលោម៉ោង ៦:០០ល្ងាច។ នេះជាឱកាសបញ្ចេញស្នាដៃ និងសមត្ថភាពនៃអំពើល្អរបស់យុវជនយុវនារី។

ខ្ញុំមិនដឹងថា ចៅស្រីខ្ញុំទាំង២នាក់នេះកំពុងគិតពីអ្វី? កំពុងញាំបាយនិងប្រឡែងគ្នាយ៉ាងសប្បាយ បែរជាទាំង២នាក់មកឱបខ្ញុំហាក់ដូចជាចង់និយាយរឿងអីមួយប្រាប់ខ្ញុំ។ តែចៅមួយនៅខាងស្ដាំអត់ទាន់ចេះនិយាយ ឯចៅខាងឆ្វេងចេះនិយាយ តែមិននិយាយអ្វីទាំងអស់។

នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃ ទី៤ ខែ មេសា ដែលជាថ្ងៃកំណើតមិនពិតប្រាកដ តែជាថ្ងៃកំណើតផ្លូវការរបស់ខ្ញុំដែលកំណត់យក ថ្ងៃ ៤ មេសា ១៩៥១។ ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃទី ៥ ខែ សីហា ឆ្នាំ១៩៥២ ត្រូវនិង ថ្ងៃ អង្គារ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំ រោងចត្វាស័ក ព.ស ២៤៩៦។