ជាភព្វ័សំណាងដែលខ្ញុំទទួលបាននូវរូបថតដ៏កម្រដែលខែមុននេះខ្ញុំបានទៅដុតធូបនៅចេតិយរបស់គាត់នៅទីរួមខេត្តកំពង់ចាម។រូបថតនេះជាជីតានិងជីដូនរបស់ខ្ញុំដែលទទួលមរណភាពឆ្នាំ១៩៨១ដែលពេលនោះ ខ្ញុំកំពុងទស្សនកិច្ចនៅឥណ្ឌា។តាមរណភាពបាន៧ថ្ងៃយាយក៏ទទួលមរណភាពតាមក្រោយ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យា ល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (Royal University of Law and Economics ) នៅព្រឹកថ្ងៃទី០៦ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

ប្រទេសកម្ពុជា ក្រោមស្នាដៃដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺកាន់តែសុខសប្បាយ និងរីកចម្រើនជឿនលឿនទៅមុខជានិច្ច។ នេះហើយជាអ្វីដែលពលរដ្ឋប្រាថ្នាចង់បាន៕

គ្រប់ៗគ្នាគោរពស្រឡាញ់សម្តេចតេជោគ្មានថ្ងៃបំភ្លេចបាន សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ចំពោះមនុស្សជាតិ ជាពិសេសសម្រាប់កម្ពុជាតែម្តង។ ប្រទេសជាតិមួយដែលធ្លាប់បានឆ្លងកាត់សង្រ្គាមជាច្រើនជំនាន់មកហើយ ពេលនេះកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុម ដែលប្រជាពលរដ្ឋមានឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

នៅព្រឹកថ្ងៃទី០៣ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ៦,២៥១នាក់ ។