ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅប្រទេសចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីចុះហត្ថលេខា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុង វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន ឯកឧត្តម  ស៊ី ជីនពីង សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន ឯកឧត្តម  ស៊ី ជីនពីង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាពិព័រណ៌ ខួប៤០ឆ្នាំនៃកំណែទម្រង់បើកទូលាយប្រទេសចិន

បងប្អូនជនរួមជាតិ ពេលនេះខ្ញុំនិងគណះប្រតិ ភូជាន់ខ្ពស់កម្ពុជារៀបចំចេញដំណើរពីទីក្រុង វៀងចន្ទ័ទៅកាន់កម្ពុជាវិញ បន្ទាប់ពីបាន ពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ ថ្នាក់ដឹកនាំឡាវ៕

នៅរសៀលថ្ងៃទី១២ ខែ មិនានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជាមួយប្រទេសឡាវ ដែលដឹកនាំដោយ លោក BounNhang VoraChith អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមានប្រធានាធិបតីឡាវ (Ho-Kham)។

ពេលនេះខ្ញុំ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានមកដល់ទីក្រុងវៀងច័ន្ទ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីទស្សនៈកិច្ចការងាររយៈពេល២ថ្ងៃ។ ការពិភាក្សានាពេលល្ងាចនេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក៏អាចពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់។

កាលពីយប់កន្លងទៅ ខ្ញុំបានអានសារដែលក្មួយពិការម្នាក់តែងតែសរសេរមកខ្ញុំរៀងរាល់ពេលតាម Facebook។ សារដែលក្មួយពិការសរសេរមក គឺជាការចូលរួមក្នុងន័យលើកតម្កើង និងចែករំលែកក្តីស្រឡាញ់។

យើងចូលរួមអបអរសាទរបុណ្យទន្លេ ដែលកំពុងប្រព្រឹតិ្តទៅនៅខេត្តកំពង់ចាមនិងត្បូងឃ្មុំយ៉ាងសប្បាយរីករាយ (១១-១៣ មីនា ២០១៦)។ ដោយសារសុខសន្តិភាព ទើបយើងមានឱកាសកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនលូតលាស់។