ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះដើម្បីឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ
 ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជន រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ
ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ
ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តា ជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ
ក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិកាជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លាន រៀល(សែសឹបលានរៀល)
ចៅស្រីខ្ញុំនឹកជីតាពេកខំជិះ យន្តហោះមករង់ចាំជីតានៅប្រទេសហុងគ្រី

ខ្ញុំចង់ចែករំលែកនូវរូបថតដ៏កម្រមួយសន្លឹកនេះជូនជនរួមជាតិ។ បងស្រីដែលថតជាមួយខ្ញុំ និងភរិយាគឺជាតារាសម្តែងដ៏ល្បីល្បាញរបស់កម្ពុជាយើងនាទសវត្ស១៩៦០-១៩៧០ គឺអ្នកបង ឌី សាវ៉េត។

កាលពីម្សិលមិញ នៅពេលខ្ញុំបានចូលរួមផ្តល់ពានរង្វាន់ដល់ជ័យលាភីក្នុងកម្មវិធី “ ខ្ញុំជាយុវជនគំរូកម្ពុជា “ លើក ទី៦ មានអ្នកលេង Facebook ឈ្មោះ Phạm Đức Hiển បានចូលមក Comment ក្នុង Page ខ្ញុំថា (លោកហ៊ុនសែនក្បត់វៀតណាម)។ កាលពីយប់មិញខ្ញុំបាន Comment ឆ្លើយតបទៅបុគ្គលនោះវិញ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ពានរង្វាន់ ខ្ញុំជាយុវជនគំរូកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់ពានរង្វាន់ដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»វគ្គទី៦ វគ្គពិសេស នៅវិមានសន្តិភាព ។

កាលពីម្សិលមិញបន្ទាប់ពីបានចុះជួបសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារសាមគ្គីក្រុងក្រចេះរួចមក ព្រមទាំងបានចុះដោះស្រាយបញ្ហាតូបផ្សារជូនដល់បងប្អូនអ្នកលក់ដូរនៅផ្សាអូរឬស្សីក្រចេះបានចប់សព្វគ្រប់ហើយ ខ្ញុំបានបន្តដំណើរតាមផ្លូវ និងបានចុះជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សនៅសាលាបថម និងអនុវិទ្យាល័យក្រចេះក្រុង ក្នុងខេត្តក្រចេះ។