សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាកំពុងឈប់ចតចាក់សាំងនៅព្រលានយន្តហោះបាគូ ប្រទេសអាល់ហ្សឺបាយ៉ាន់
ខ្ញុំកំពុងធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី
ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានា ធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស ប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពី របៀបចរចានៃថ្នាក់ដឹកនាំជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី
សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់

ថ្ងៃអាទិត្យនេះ កូនគោលទៀតហើយ បន្ទាប់ពីធ្វើដំណើរប្រមាណ ៩០០ គីឡូម៉ែត្រ។ តើថ្ងៃនេះ ខ្ញុំវាយបានប៉ុន្មានម៉ោង និងប៉ុន្មានឡូ? វាយល្អឬ មិនល្អ? គឺខ្ញុំនឹងដឹងថា តើសុខភាពបែបណា? ៕

បន្ទាប់ពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ៩០០គីឡូមែត្រឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ពេលនេះខ្ញុំត្រឡប់មកដល់ទីក្រុងភ្នំពេញដោយសុវត្តិភាពវិញហើយ។ សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូពិសេស

បឋមសិក្សាចុងកាល់ ខេត្តឧត្តរមានេជ័យ នៅរសៀលថ្ងៃទី ២៧ ខែសីហានេះ ក្នុងពេលអញ្ជើញធ្វើដំណើពីខេត្តឧត្តរមានជ័យមកកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តជ័យឧត្តមចុងកាល់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ។

សាលាបឋមសិក្សាមោង ខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៧ សីហានេះ ក្នុងពេលធ្វើដំណើរពីខេត្តឧត្តរមានជ័យមកាន់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅ សាលាបឋមសិក្សាមោង ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ។

វិទ្យាល័យ ហ៊ុន សែន ចុងកាល់ នៅរសៀលថ្ងៃទី ២៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះសួរសុខទុក្ខ នៅ វិទ្យាល័យ ហ៊ុន សែន ចុងកាល់ដែលស្ថិតនៅក្នុងភូមិចំប៉ាមាស ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ដោយបានមើលឃើញពីតម្រូវការនៃការសិក្សារបស់ក្នួយៗ