សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk University)
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកនិងភ្លើងសន្សំសំចៃ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលសា្វគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យចាំយាមនៃខេត្តកោះកុង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត្តិអោយក្រុមហ៊ុន លី យ៉ុងផាត់ តបណ្តាញទឹកពីប្រទេសថៃមកផ្គត់ផ្គង់ខេត្តកោះកុង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅ ខេត្តកោះកុង

ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបអំពីកំពស់ទឹកភ្លៀង ជាពិសេស កំពស់ ទឹកជំនន់នៅក្នុងរដូវវស្សានេះ ទំព័រ Facebook សម្ដេចតេជោ នឹងផ្សាយព័ត៌មានអំពីកម្រិតទឹកជំនន់ប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាដំណឹង។ សូមចែកចាយជាបន្តដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ជាឧប្បទ្ទវហេតុណាមួយនៅក្នុងរដូវវស្សានេះ៕

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារចំនួនពីរ រួមនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

កើត ចាស់ ឈឺ ស្លាប់ ជាដំណើរធម្មតានៃជិវិតមនុស្ស។ ថ្ងៃ១២កក្កដាខាងមុខនេះជាខួបគំរប់៣ឆ្នាំនៃមរណៈភាពរបស់ឪពុកខ្ញុំ(១២ កក្កដា ២០១៣-១២ កក្កដា ២០១៦)។ ក៏ដូចប្រជាជនផ្សេងទៀតដែរ ការបាត់បង់ព្រះរស់ដែលជាអ្នកមានគុណដោយគ្មានពេលបានជួបវិញគឺជារឿងទុក្ខសោកគ្មានថ្ងៃបំភ្លេចបាន។

រាជធានីភ្នំពេញកាន់តែរីកចម្រើនទៅមុខ ផ្លូវថ្មើរជើងថ្មីដែលទើបបានកសាងរួចនៅមាត់ទន្លេគឺបានជួយសម្រួលដល់ការកកស្ទះចរាចរណ៌នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិបានមួយចំនួនធំ ជាពិសេសនៅក្នុងពិធីបុណ្យជាតិធំៗដែលប្រជាពលរដ្ឋធ្វើដំណើរមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។

នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈសម្រាប់ពិភាក្សាថ្ងៃនេះរួមមានៈ ១. សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។