
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព លោក អំុ សាយ ភូតថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ
នៅរសៀលថ្ងៃនេះខ្ញុំមានកិត្តិយសបានមកចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអុំ សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) នៅវត្ត ខ្លងយ៉ៃ ស្រុក ខ្លងយ៉ៃ ប្រទេសថៃ។ លោកអុំ សាយ ភូថង បានទទួលមរណៈភាពកាលពីពេលថ្មីៗកន្លងទៅនេះដោយរោគជរាពាធ។ នេះគឺជាការបាត់បង់វិរជនដ៏សំខាន់បំផុតម្នាក់របស់កម្ពុយជា។