សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យហ៊ុនសែនកោះញែក ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១៥ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យអាគារសិក្សា និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាវិទ្យាល័យហ៊ុនសែនកោះញែក ស្ថិតក្នុងភូមិ រង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃ និងប្រជាពលរដ្ឋនៅវត្តគោត្តមៈសុទ្ឋារាមសមនគោត្តម (ហៅវត្ត ដេអេ D.A) បន្ទាប់ពីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅ វត្តគោត្តមៈសុទ្ឋារាមសមនគោត្តម ហៅវត្ត ដេអេ ។

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយសិស្សនិទ្ទេស (A) នៅមណ្ឌលគិរី 15/9/2016 កាលពីម្សិលមិញ នៅខេត្តមណ្ឌលគីរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតជួបសំណេះសំណាលលើកទឹកចិត្តយុវតី អ៊ីវ ស្រីលីន សិស្សជ័យលាភីដែលប្រឡងជាប់និន្ទេស (A) ម្នាក់ក្នុងឆ្នាំ ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី ក្នុងខេត្តមណ្ឌលគីរី ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុន សែន សែនមនោរម្យ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យអាគារសិក្សា និងសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។