សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប កម្ពុជាគ្មានបំណងតបតបង្កការលំបាកដល់ក្រុមហ៊ុនអ៊ឺរ៉ុបទេ ទោះបីមានការគម្រាមដក EBA ក៏ដោយ
សហគមខ្មែរនៅអ៊ឺរ៉ុបមានមោទនភាពដែលបានមកទទួលប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន ត្រូវបានសហគមខ្មែរនៅអ៊ឺរ៉ុបរង់ចាំទទួលយ៉ាងកក់ក្តៅបំផុត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ប្រទេស ប៊ែលហ្ស៊ិក កាលពីព្រឹកមិញ
សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា

នៅល្ងាចថ្ងៃទី០៨ មីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ជ័យលាភីមេដាយមាស កីឡាអាស៊ាន ប៉ារ៉ាហ្គេម (ASEAN Para Games)លើកទី៨ នៅប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ។

អបអរសាទរទិវាអន្តរជាតិនារី ៨ មិនា Happy International Women's Day ! នៅថ្ងៃទី៨ ខែមីនា ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅវិមានសន្តិភាព។

ពីម្សិលបានជូនពរតែភរិយាតែមិនបានជូនពរ កូនស្រីនិងចៅស្រី។ ថ្ងៃនេះចំថ្ងៃ៨មិនាសូម ជូនពរកូនស្រីនិងចៅស្រីជួបតែសេចក្តីសុខ។

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

ថ្ងៃស្អែកជាខួបលើកទី១០៥ នៃទិវានារីអន្តរជាតិ៨ មិនា។ សូមជូនពរ លោកយាយ អុំស្រី អ្នកមីង បងស្រី ប្អូនស្រី ក្មួយស្រី ចៅស្រី ទាំងអស់ជួបតែសេចក្តីសុខ។ ជូនពរចំពោះភរិយា ជាទីស្រឡាញ់របស់ខ្ញុំមានសុខភាពល្អ សម្រស់នៅតែស្អាត កម្លាំងនៅ តែមាំមួនដើម្បីបូមខ្យល់ឱ្យប្តី៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា