កាលពីព្រឹកមិញនេះ ខ្ញុំបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលប្រសិទិ្ធនាមថា «អគារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដែលមានកម្ពស់១០ជាន់ រួមទាំងការប្រារព្ធខួប ៧០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាសាកលវិទ្យាល័យចាស់ជាងគេបំផុតនៅក្នុងកម្ពុជា។

នៅព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលប្រសិទិ្ធនាមថា «អគារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»

បន្ទាប់ពីបានជួបពីភាក្សាការងារជាមួយលោក Gerd Moller រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៌អាល្លឺម៉ង់ កាលពីព្រឹកមិញរួចមក នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tran Dai Quang ប្រធានរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព។

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ដើម្បីសម្រួលសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋអោយបានកាន់ តែឆាប់រហ័ស ជាពិសេស សេវាតម្រូវការចាំបាច់លើការពន្យារ និងប្តូរប័ណ្ណបើកបរ សូមប្រជាពលរដ្ឋមកកាន់ការិយាល័យសម្រួលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងនៅផ្សារអ៊ីអន (AEON Mall) ដែលនឹងបើកដំណើរការនៅថ្ងៃទី ១៥ ខែ មិថុនា ២០១៦ នេះ!