តាមសំណើរបស់ក្មួយៗនិស្សិតតាម Facebook មកខ្ញុំកាលពីពេលថ្មីៗពេលខ្ញុំកំពុធ្វើដំណើរទៅកោះកុង នៅរសៀលថ្ងៃនេះ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារូបករណ៌ដល់និស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ៣៩នាក់ ដែលជាប់ចំណាត់ថ្នាក់លេខ១ ហើយដែលត្រូវរៀនឆ្នាំ ២០១៥ ដល់ ២០១៨ និង ឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។

នៅព្រឹកមិញនេះ ខ្ញុំ និងភរិយាមានកិត្តិយសបានចូលរួមអបអរសាទរនៅក្នុងពិធីរំលឹកខួបទី៩នៃទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោ ស្រពកោះពេជ្រ។ ខ្ញុំ និងភរិយា សប្បាយរីករាយខ្លាំងណាស់ដែលបានជួបជុំជាមួយបងប្អូនអតីតយុទ្ឋជនមកពីបណ្តារាជធានីខេត្តក្រុងប្រមាណ ២៨៦០ នាក់ព្រឹកនេះ។

នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីរំលឹកខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលប្រារព្ធឡើង នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២០មិថុនានេះ ខ្ញុំព្រះករុណាខ្ញុំបានចូលរួមបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៥ សិក្ខាកាមមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាមថ្នាក់ដឹកនាំជាស្រ្តី ព្រមទាំងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៩១៥។

នៅថ្ងៃទី ១៩ មិថុនា ព្រឹកមិញនេះ ខ្ញុំសប្បាយរីករាយណាស់ ដែលបានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារភូមិថ្មី ដែលស្ថិតនៅក្នុង ភូមិ ចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ព្រមទាំងបានថតរូប Selfie ជាអនុស្សាវរីយ៌យ៉ាងសប្បាយរីករាយជាមួយពួកគាត់ទៀតផង។