នៅព្រឹកថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា នេះ ខ្ញុំបានចូលរួមនៅក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នៅរាជធានីភ្នំពេញ។ តាមពិតស្ថាប័នគយ និងរដ្ឋាករកម្ពុជា មានអាយុកាល៦៥ឆ្នាំហើយដែលបានចាប់បដិសន្ធិនៅឆ្នាំ១៩៥១ នៅពេលដែលប្រទេសយើងទទួលបានឯករាជពីបារាំង ក្រោមការដឹកនាំរបស់ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី២៨ ខែមិថុនា ព្រឹកមិញនេះ ខ្ញុំបានចូលរួមក្នុងពិធីអបអរសាទរខួប៦៥ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលគណៈបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីសមាជិកសមាជិការ និងយុវជនយុវនារីយ៉ាងច្រើនកុះករ។

នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានទទួលបដិសណ្ឋារកិច្ចផ្លូវការជូន ឯកឧត្តម ថោងលូន ស៊ីស៊ូលីដ ( Thongloun Sisoulith ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅរសៀល ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិ នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ លើប្រធានបទ “ដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅកម្ពុជា” នៅអគារ City Hall នៃមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៣:៣០ នាទីរសៀល ។