សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរនៃការប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទីក្រុងសៀមរាប
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមខួបលើកទី ៤០ នៃថ្ងៃជ័យជម្នះ ៧ មករា នៅពហុកីឡដ្ឋានអូឡាំពិក
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចូលរួមឆ្លងឆ្នាំសកល ២០១៩​ នៅវិមាន ឈ្នះ ឈ្នះ
ខ្ញុំ និងភរិយា ពិតជាមានភាពសប្បាយរីករាយណាស់ ដែលបានចូលរួមក្នុងពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ នាពេលរាត្រីនេះ
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដល់វិមាន ឈ្នះ ឈ្នះ​

ថ្ងៃនេះខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមសម្ពោធផ្លូវជាតិលេខ ៤៤ ជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលជាជំនួយរបស់មិត្តចិន។ ផ្លូវនេះបានសាងសង់រយៈពេល ៤០ខែ គឺចាប់ពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៥ ដែលចំណាយថវិកា ៨០,៣០លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ជាង៥លានដុល្លារអាមេរិកបន្ថែមទៀតសំរាប់ដោះស្រាយផលប៉ះពាល់និងបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៤៤ នៅក្នុងខេត្តកំពង់ស្ពឺ។

ខ្ញុំចង់ចែករំលែកនូវរូបថតដ៏កម្រមួយសន្លឹកនេះជូនជនរួមជាតិ។ បងស្រីដែលថតជាមួយខ្ញុំ និងភរិយាគឺជាតារាសម្តែងដ៏ល្បីល្បាញរបស់កម្ពុជាយើងនាទសវត្ស១៩៦០-១៩៧០ គឺអ្នកបង ឌី សាវ៉េត។

កាលពីម្សិលមិញ នៅពេលខ្ញុំបានចូលរួមផ្តល់ពានរង្វាន់ដល់ជ័យលាភីក្នុងកម្មវិធី “ ខ្ញុំជាយុវជនគំរូកម្ពុជា “ លើក ទី៦ មានអ្នកលេង Facebook ឈ្មោះ Phạm Đức Hiển បានចូលមក Comment ក្នុង Page ខ្ញុំថា (លោកហ៊ុនសែនក្បត់វៀតណាម)។ កាលពីយប់មិញខ្ញុំបាន Comment ឆ្លើយតបទៅបុគ្គលនោះវិញ។