សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប កម្ពុជាគ្មានបំណងតបតបង្កការលំបាកដល់ក្រុមហ៊ុនអ៊ឺរ៉ុបទេ ទោះបីមានការគម្រាមដក EBA ក៏ដោយ
សហគមខ្មែរនៅអ៊ឺរ៉ុបមានមោទនភាពដែលបានមកទទួលប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន ត្រូវបានសហគមខ្មែរនៅអ៊ឺរ៉ុបរង់ចាំទទួលយ៉ាងកក់ក្តៅបំផុត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ប្រទេស ប៊ែលហ្ស៊ិក កាលពីព្រឹកមិញ
សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា

អបអរសាទរ និងស្វាគមន៌ជ័យលាភីទាំង ១១ នាក់! កម្មវិធី {ខ្ញុំជាយុវជនគំរូកម្ពុជា} នឹងផ្តល់រង្វាន់ និងប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ បេក្ខជនបេក្ខនារីជ័យលាភីចំនួន ១១ នាក់ នឹងមកទទួលរង្វាន់ជាមួយក្រុមគ្រួសារ និងអ្នកគាំទ្រ ដែលភ្ជាប់ជាមួយពិធីថតរូបនៅក្នុងវិមាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ពេលនេះខ្ញុំកំពុងស្ថិតក្នុងទីលានកីឡាវាយកូនគោល ដែលជាថ្ងៃអាទិត្យទី១ដែលខ្ញុំបានសំរាកពីការងារបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែមក។ ថ្ងៃអាទិត្យ៥ដងសំរាកបាន១ដង ប្រសើរជាងមិនបានសំរាក។ ថ្ងៃនេះសុំប្រពន្ធវាយឱយបានយូរបន្តិចទោះថ្ងៃក្តៅបន្តិចក៏ដោយ។ ចៅៗកុំអាលមករកតាចាំល្ងាចចាំជួប គ្នា តាសុំវាយកូនគោលសិនហើយណាចៅ។

ខ្យល់ព្យុះ និងខ្យល់កន្រ្តាក់បន្តកើតមាននៅតាមបណ្តាខេត្តមួយចំនួន ដែលបានបណ្តាលអោយខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ក៏ដូចជាការបាក់ដួលរលំដើមឈើ និងដើមត្នោតមួយចំនួននៅទីតាំងតំបន់អង្គរជាដើម។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេសដែលមានផ្ទះក្បែរដើមឈើធំៗ

ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៌! Welcome to Kingdom of Cambodia កម្ពុជាសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិរីកចម្រើនទៅមុខឥតឈប់ឈរ។

 

ថតមុនពេលចូលព្រះបរមរាជវាំង ដើម្បីថ្វាយព្រះពរព្រះមហាក្សត្រនាព្រឹកនេះ។ ជូនពរបងប្អូនជនរួមជាតិក្នុងឱកាសពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រជាទីសក្ការៈនៃយើងទាំងអស់គ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា