ការឈឺចាប់ដែលមិនអាចបំភ្លេចបាន កូនប្រុសដ៏កំសត់របស់ពុក
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៥
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយ​អគ្គលេខាធិការ​ នៃសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ
សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី

ព្រឹកនេះ ថ្នាក់ដឹកនាំអាស៊ីអឺរ៉ុបនឹងបន្តការប្រជុំមួយព្រឹកទៀត។ ខ្ញំក៏នឹងមានជំនួបទ្វេភាគីខ្លះថែមទៀត។ តាមគំរោងគណៈប្រតិភូនឹងចាកចេញពីអូឡង់បាទ័ ប្រទេសម៉ុងហ្គោលី នៅម៉ោង១៦:០០ត្រូវនិងម៉ោង១៤:០០ ម៉ោងកម្ពុជា នឹងទៅដល់ភ្នំពេញមោង២១:៣០យប់នេះ។ ជូនពរជនរួមជាតិជួបតែសេចក្តីសុខ៕

មុននេះបន្តិចខ្ញុំបានជួបទ្វេរភាគី ជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាន ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនង សហប្រតិបត្តិការកម្ពុជា ចិននិងបញ្ហា តំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្ត ទុកដាក់។

ការប្រជុំអាសុី អឺរុ៉បលើកទី១១បានចាប់ ផ្តើមជាមួយវត្តមានថ្នាក់ដឹកនាំទាំង៥១ ប្រទេសជាសមាជិកនិងអង្គការ២ទៀត គឺលេខាធិការអាសា៊ននិងសហភាពអឺរ៉ុប។ តាមការគ្រោងទុកថ្ងៃនេះប្រជុំពេញមួយ ថ្ងៃរហូតដល់យប់ដែលមិនមានពេលសំរាក ឬដូរខោអាវនោះទេ៕

ពេលនេះខ្ញុំ និងភរិយាព្រមទាំងគណៈប្រតិភូកម្ពុជាបានមកដល់រដ្ឋធានីអូឡង់បាទ័រប្រទេសម៉ុងហ្គោលី ដោយសុវត្ថិភាពហើយ បន្ទាប់ពីការហោះហើររយះពេលជាង៦ម៉ោង និងចុះចតចាក់សាំង១ម៉ោងនៅក្នុងប្រទេសចិន។ ម៉ោងក្នុងប្រទេសម៉ុងហ្គោលីលឿនជាងម៉ោងក្នុងប្រទេសយើងចំនួន២ម៉ោង។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ។

នៅពេលនេះខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាតាមយន្តហោះពិសេសទៅចូលរួមកិច្ចប្រជុំកំពូលអាសីុ-អឺរ៉ុប លើកទី១១ (The 11th ASEM Summit ) ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុង អ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា