ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ៣ថ្ងៃនៅប្រទេសចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីចុះហត្ថលេខា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុង វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន ឯកឧត្តម  ស៊ី ជីនពីង សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន ឯកឧត្តម  ស៊ី ជីនពីង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាពិព័រណ៌ ខួប៤០ឆ្នាំនៃកំណែទម្រង់បើកទូលាយប្រទេសចិន

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយក្រុមហ៊ុន Spring Airlines and Tour Group នៅរសៀលថ្ងៃទី ១១ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុញ្ញាត្តអោយ លោក Wang Zhenghua ប្រធានក្រុមហ៊ុន ចូលជួបនៅផ្ទះសំណាក់ Lyuan Resort ទីក្រុង ណាននីញ ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូណ៍សម្ពោធពន្លាជាតិ និងទស្សនាស្តង់កម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមបើកពិធីតាំងពិពណ៍ចិនអាស៊ាននៅណាននីញហើយ នៅព្រឹកថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូណ៍សម្ពោធពន្លាជាតិកម្ពុជា និងជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករខ្មែរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកពិធីតាំងពិពណ៍ចិនអាស៊ានលើកទី១៣ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកពិធីតាំងពិព័រណ៌ចិន អាស៊ានលើកទី១៣ ជាផ្លូវការ នៅទីងណាននីញ ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

នៅល្ងាចថ្ងៃទី ១០ កញ្ញានេះ បន្ទាប់ពីបានជួបជាមួយនិស្សិតខ្មែរនៅសាកលវិទ្យាល័យក្វាងស៊ី រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមពិសារអាហារមិត្តភាព ក្រោមការរៀបចំដោយ លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន ដែលមានមន្រ្តីសំខាន់ៗជាច្រើរូបបានចូលទទួលទាំនអាហារផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញទស្សនាសកលវិទ្យាល័យជនជាតិក្វាងស៊ី បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់សកលវិទ្យាល័យ ជនជាតិក្វាងស៊ី ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។