សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សា១ខ្នង និង ចាក់ផ្លូវបេតុងចូលសាលា ធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ សាងសង់អាគារស្នាក់នៅគ្រូ និងសិស្សានុសិស្ស២ខ្នង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យ វិទ្យាល័យរវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះដដែល បន្ទាប់ពីបានអញ្ជើញ ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៃអនុវិទ្យាល័យ ហ៊ុន សែន រវៀងរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលវិទ្យាល័យរវៀង ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។