ទោះបីរដូវស្សាចាប់ផ្តើមខិតចូលមកដល់ក៏ដោយ សូមអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងកំពុងរងគ្រោះដោយខ្យល់កន្រ្តាក់ដែលបានបណ្តាលធ្វើអោយខូចខាតផ្ទះសម្បែង និងសាលារៀនមួយចំនួនជាដើម។

ជូនពរក្នុងថ្ងៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានខ្មែរយើងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ។ គឺជាព្រះរាជពិធីដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹងរៀបឡើងនៅទីលានជល់ដំរី ក្រុងអង្គរ ខេត្ត សៀមរាប។

ក្នុងប៉ុន្មានថ្ងៃនេះ ភ្លៀងបានចាប់ធ្លាក់នៅតាមបណ្តាខេត្តមួយចំនួន ហើយតម្រូវការទឹកគឺបានថយចុះជាបណ្តើរៗ។ តែប្រជាពលរដ្ឋយើងមួយចំនួនធំនៅខ្វះខាតទឹកប្រើប្រាស់នៅឡើយ។ ទន្ទឹមនឹងភ្លៀងចាប់ផ្តើមធ្លាក់ ក៏នៅមានបញ្ហាប្រឈមដូចជា ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ផ្គរ និងរន្ទះកើតឡើងដែលជាការព្រួយបារម្ភផងដែរ។

ទស្សនៈកិច្ចពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា សហពន្ធ័រុស្ស៊ីធ្វើនៅរដ្ឋធានីមូស្គូ។ ប្រជុំកំពូលអាស៊ាន-រុស្ស៊ីធ្វើនៅទីក្រុង Sochi ដែលជាទីក្រុងដ៏ស្រស់ស្អាតនៅតាមឆ្នេរនៃសមុទ្រខ្មៅ។ ទាំងពីរកន្លែងសុទ្ធតែមានធាតុអាកាសត្រជាក់ល្មម។ ថ្ងៃនេះខ្ញុំវាយកូនគោលនៅជាយរាជធានីភ្នំពេញដែលមានកំដៅក្តៅបន្តិច តែដូចជាបែកញើសស្រួលខ្លួនទៅវិញ៕

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីសម្តេចបានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនៈកិច្ចផ្លូវការចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០១៦ នៅប្រទេសរុស្សុី ។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា