App (iOs) សម្រាប់អ្នកប្រើ iPhone ថ្ងៃនេះខ្ញុំ សូមជម្រាប ជនរួមជាតិអំពី App ខ្ញុំផ្ទាល់សម្រាប់ iPhone ដែលប្រើ (iOs) គឺអាចទាញយកមកដាក់លើទូរស័ព្វបាន។ នៅក្នុង Apple store សូមវាយ Samdech Hun Sen, បន្ទាប់មកចុច Install ។

៣១ ឆ្នាំមុន គឺនៅថ្ងៃ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយដែលរដ្ឋសភាបានបោះឆ្នោតជ្រើសរើសខ្ញុំព្រះករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី)នៃរដ្ឋាភិបាលសាធារណះរដ្ឋប្រជាមានិតកម្ពុជា។

ប្រជាពលរដ្ឋអ្នករស់នៅតាមកំណាត់ផ្លូវជាតិលេខ ៤ និង អ្នកធ្វើដំណើរទូទៅបានសាទរដល់ការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចបញ្ឈប់ការយកប្រាក់ទាំងស្រុងលើការឆ្លងកាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ១២យប់ នេះតទៅ។

នៅរសៀលថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០១៦ នៅលើគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដោយមានសំណេរអត្ថបទដើមទាំងស្រុងយ៉ាងដូច្នេះថា​ ៖​

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា