នៅ រសៀលថ្ងៃទី ៥ ខែ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Victoria Kwakwa អនុប្រធានធានាគារពិភពលោក (World Bank)ទទួលបន្ទុកអាស៊ីខាងកើត និងអាស៊ីប៉ាសីហ្វិកទទួលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី៥ ខែ កក្កដា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជូនព្រះរាជដំណើរព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។

ខ្ញុំបង្ហោះរូបថតដ៏កម្រនេះក្នុងបំណងចែករំលែកដល់សាច់ញាត្តិរបស់ខ្ញុំទាំងខាងឪពុកត្រកូលហ៊ុនទាំងខាងម្តាយត្រកូលឌី ដើម្បីយកទៅរក្សាទុក។ ម៉្យាងក៏ចង់បង្ហាញសំរាប់បងប្អូនជនរួមជាតិឱ្យស្គាល់ពីស្ថានភាពឆ្នាំ១៩៧៩ របៀបណាដើម្បីប្រៀបធៀបជាមួយពេលពេលបច្ចុប្បន្ននេះ។

នៅព្រឹកនេះដដែល បន្ទាប់ពីជួបពិភាក្សាជួយមួយលោក Joa Chim Baron Von Marschall ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឋអាល្លឺម៉ង់រួចមក សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យ លោក Myint Soe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្មីប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅថ្ងៃទី៤ ខែ កក្កដា ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយលោក Joa Chim Baron Von Marschall ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឋអាល្លឺម៉ង់ អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជាធានីភ្នំពេញ ។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា