រាជធានីភ្នំពេញកាន់តែរីកចម្រើនទៅមុខ ផ្លូវថ្មើរជើងថ្មីដែលទើបបានកសាងរួចនៅមាត់ទន្លេគឺបានជួយសម្រួលដល់ការកកស្ទះចរាចរណ៌នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិបានមួយចំនួនធំ ជាពិសេសនៅក្នុងពិធីបុណ្យជាតិធំៗដែលប្រជាពលរដ្ឋធ្វើដំណើរមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។

នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈសម្រាប់ពិភាក្សាថ្ងៃនេះរួមមានៈ ១. សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

ថ្ងៃនេះកូនប្រុសកូនស្រីរបស់ខ្ញុំបានបញ្ចេញ សមត្ថភាពរបស់ពួកគេលើបញ្តាញសង្គម Facebook ដែលខ្ញុំសូមយកខ្លឹមសារនេះ ផ្សាយបន្តតាមpageរបស់ខ្ញុំ៕

កម្ពុជាទូទាំងប្រទេសសោមនស្សរីករាយអបអរសាទរគម្រប់ខួបលើកទី៨ ដែលប្រាសាទព្រះវិហារខ្មែរបានចុះបញ្ជី ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៦)។ យើងរួមគ្នាថែរក្សាការពារប្រាសាទព្រះវិហារ និងប្រាសាទជាច្រើនទៀតនៅទូទាំងប្រទេសអោយបានគង់វង្ស៕

កូនមួយតៅចៅមួយថាំងពិតជា មិនខុសមែន។មួយក្រុមបោលចូល កន្លែងធ្វើការរបស់ជីតាដោយមិន បាច់សុំច្បាប់។តែទោះបីរវល់យា៉ង ណាខ្ញុំត្រូវតែទទួលពួកគេដោយ ផ្តល់នូវការស្រឡាញ់ស្មើៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា