សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី
សម្ដេចតេជោ​ ហ៊ុន​ សែន​ និងប្រធានាធិបតីនៃសាធារណរដ្ឋតួកគី អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ​ ឯកសារ​និងកិច្ចព្រមព្រៀងអនុស្សារណ:សំខាន់ៗចំនួន៨​
សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញជួបពិភាក្សាកំពូលទ្វេភាគីជាមួយ​ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ ដែលរៀបចំដោយប្រធានរដ្ឋសភាតួកគី ​​
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី

សូមផ្ញើសេចក្តីស្រឡាញ់ និងក្តីនឹករឮកដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅផ្សារលើខេត្តកំពង់ឆ្នាំងទាំងអស់តាមរយៈរូបភាពអនុស្សាវរីយ៍ និង Selfie មួយចំនួន ។

នៅក្នុងពេលអញ្ជើញធ្វើដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងបងប្អូនអាជីវករតាមផ្សារមួយចំនួន រួមទាំងផ្សារលើក្រុងកំពង់ឆ្នាំងផងដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីសាមញ្ញ របស់កម្ពុជាបានអញ្ជើញពិសារគុយទាវបងប្អូនលក់ដូរក្នុងផ្សារ។ ឱជារសពិតជាឆ្ងាញ់ពិសារមែន បងប្អូនយើងនៅតាមខេត្តពូកែធ្វើស៊ុបគុទាវឆ្ងាញ់ណាស់ មិនចាញ់អ្នកទីក្រុងទេ!

ក្មួយៗ និងចៅៗយុវជនសិស្សានុសិស្សទោះបីកំពុងធ្វើដំណើរកំសាន្តជិតឆ្ងាយ ឬកំពុងវិលត្រឡប់មកកាន់គេហដ្ឋានវិញ ជាពិសេសក្នុងថ្ងៃអាទិត្យនេះ ត្រូវតែគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សាលារៀនដែលបានសាងសង់ជាង២០ឆ្នាំ មកនេះ ក៏មានសាលាមួយចំនួនចាស់ទ្រុឌទ្រោម ហើយនៅតំបន់មួយគឺត្រូវការអាគារសិក្សាបន្ថែម ដោយសារកំណើនសិស្ស។ កាលពីពេលថ្មីៗនេះ នៅតាមផ្លូវពីខេត្តពោធិសាត់មកកាន់ខេត្តកំពង់ឆ្នាំងសម្តេច តេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗនិងចៅៗនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀ

ក្នុងពេលអញ្ជើញធ្វើដំណើរតាមដងផ្លូវពីខេត្តពោធិសាត់មកកាន់ខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឈ និងបានប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃសម្រាប់យកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យពុទ្ឋសាសនានៅក្នុងប្រទេសអោយកាន់តែរីកចម្រើន៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា