នៅរសៀលថ្ងៃទី១២ ខែ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Geng Hui Chaug រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជាធានីភ្នំពេញ ។

ដើម្បីផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបអំពីកំពស់ទឹកភ្លៀង ជាពិសេស កំពស់ ទឹកជំនន់នៅក្នុងរដូវវស្សានេះ ទំព័រ Facebook សម្ដេចតេជោ នឹងផ្សាយព័ត៌មានអំពីកម្រិតទឹកជំនន់ប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាដំណឹង។ សូមចែកចាយជាបន្តដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ជាឧប្បទ្ទវហេតុណាមួយនៅក្នុងរដូវវស្សានេះ៕

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារចំនួនពីរ រួមនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

កើត ចាស់ ឈឺ ស្លាប់ ជាដំណើរធម្មតានៃជិវិតមនុស្ស។ ថ្ងៃ១២កក្កដាខាងមុខនេះជាខួបគំរប់៣ឆ្នាំនៃមរណៈភាពរបស់ឪពុកខ្ញុំ(១២ កក្កដា ២០១៣-១២ កក្កដា ២០១៦)។ ក៏ដូចប្រជាជនផ្សេងទៀតដែរ ការបាត់បង់ព្រះរស់ដែលជាអ្នកមានគុណដោយគ្មានពេលបានជួបវិញគឺជារឿងទុក្ខសោកគ្មានថ្ងៃបំភ្លេចបាន។

រាជធានីភ្នំពេញកាន់តែរីកចម្រើនទៅមុខ ផ្លូវថ្មើរជើងថ្មីដែលទើបបានកសាងរួចនៅមាត់ទន្លេគឺបានជួយសម្រួលដល់ការកកស្ទះចរាចរណ៌នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិបានមួយចំនួនធំ ជាពិសេសនៅក្នុងពិធីបុណ្យជាតិធំៗដែលប្រជាពលរដ្ឋធ្វើដំណើរមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា