ក្នុងពេលអញ្ជើញធ្វើដំណើរតាមដងផ្លូវពីខេត្តពោធិសាត់មកកាន់ខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឈ និងបានប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃសម្រាប់យកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យពុទ្ឋសាសនានៅក្នុងប្រទេសអោយកាន់តែរីកចម្រើន៕

បេះដូង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត គឺនៅជាមួយប្រជាពលរដ្ឋ និងក្មួយៗ ចៅៗគ្រប់ទីកន្លែង! ថ្មីៗនេះទោះបីធ្វើដំណើរផ្លូវឆ្ងាយ និងហត់នឿយបន្តិចក្តីតែ សម្តេចតេជោ សប្បាយរីករាយ និងពេញចិត្តជួបជាមួយក្មួយៗនៅ វិទ្យាល័យក្រុងកំពង់ឆ្នាំងដែលស្ថិតក្នុង ភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេច តេជោ មិនដែលរត់ចោល ឬបោះបង់ប្រជាពលរដ្ឋជាទីគោរពស្រឡាញ់ឡើយ។

ថ្ងៃសៅរ៍ ចុងសប្តាហ៌នេះ មានឱកាសមកវាយកូនគោល បន្ទាប់ពីអាក់ខាន២សប្តាហ៌។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

នៅព្រឹកថ្ងៃទី ១២ ខែ សីហា ដដែល បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតអូស្រា្តលីរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Jan Yun Gon ឯកអគ្គរដ្ឋទូតថ្មីកូរ៉េខាងជើងប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាពជាបន្ត។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា