សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ជាអធិបតីភាពក្នុងឳកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»ដែលពិធីនេះប្រារព្ឋធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជាធានីភ្នំពេញ ។

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឳកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣ មីនា» លើកទី១៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតអោយ លោក SIDDHARTHA KAUL ប្រធានអង្គការ SOS-KDI និងគណៈប្រតិភូអង្គការដែលមករួមប្រជុំគ្នានៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ

កាលពីរសៀលថ្ងៃទី ២ មិនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយ លោក SIDDHARTHA KAUL ប្រធានអង្គការ SOS-KDIនិងគណៈប្រតិភូអង្គការដែលមករួមប្រជុំគ្នានៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងាររីកចម្រើនថ្មីៗ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ថ្ងៃស្អែកជាទិវាវប្បធម៌ជាតិ ៣ មិនា ដែលយើងប្រារព្វធ្វើជារៀងរាល់ឆ្នាំ។ សង្ឃឹមថា ជនរួមជាតិយើងរួមគ្នាការពារវប្បធម៌ជាតិរបស់យើងទាំងរូបីយ៌ និង អរូបីយ៌។ ខ្ញុំសប្បាយរីករាយ ដោយចៅស្រីរបស់ខ្ញុំបានហាត់សិល្បៈបូរាណខ្មែរ និងមានចៅស្រី២រូបបានរាំថ្វាយព្រះពរសម្តេចម៉ែ ប៉ុន្មានឆ្នាំកន្លងមក។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា