សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ អញ្ជើញបណ្តែតកន្ទោង (គោមទឹក)
សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីពិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្តឆ្នាំថ្មី ២០១៨
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលទេវតាឆ្នាំថ្មីនៅមុខប្រាសាទបាយ័ន
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកអង្គរសង្ក្រាន្តឆ្នាំ២០១៨
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ (ចង្អៀត)
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីថៃ

ជូនពរក្នុងថ្ងៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានខ្មែរយើងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ។ គឺជាព្រះរាជពិធីដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹងរៀបឡើងនៅទីលានជល់ដំរី ក្រុងអង្គរ ខេត្ត សៀមរាប។

ក្នុងប៉ុន្មានថ្ងៃនេះ ភ្លៀងបានចាប់ធ្លាក់នៅតាមបណ្តាខេត្តមួយចំនួន ហើយតម្រូវការទឹកគឺបានថយចុះជាបណ្តើរៗ។ តែប្រជាពលរដ្ឋយើងមួយចំនួនធំនៅខ្វះខាតទឹកប្រើប្រាស់នៅឡើយ។ ទន្ទឹមនឹងភ្លៀងចាប់ផ្តើមធ្លាក់ ក៏នៅមានបញ្ហាប្រឈមដូចជា ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ផ្គរ និងរន្ទះកើតឡើងដែលជាការព្រួយបារម្ភផងដែរ។

ទស្សនៈកិច្ចពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា សហពន្ធ័រុស្ស៊ីធ្វើនៅរដ្ឋធានីមូស្គូ។ ប្រជុំកំពូលអាស៊ាន-រុស្ស៊ីធ្វើនៅទីក្រុង Sochi ដែលជាទីក្រុងដ៏ស្រស់ស្អាតនៅតាមឆ្នេរនៃសមុទ្រខ្មៅ។ ទាំងពីរកន្លែងសុទ្ធតែមានធាតុអាកាសត្រជាក់ល្មម។ ថ្ងៃនេះខ្ញុំវាយកូនគោលនៅជាយរាជធានីភ្នំពេញដែលមានកំដៅក្តៅបន្តិច តែដូចជាបែកញើសស្រួលខ្លួនទៅវិញ៕

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដោយសុវត្តិភាព បន្ទាប់ពីសម្តេចបានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនៈកិច្ចផ្លូវការចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែឧសភា ឆ្នាំ២០១៦ នៅប្រទេសរុស្សុី ។

ខ្ញុំនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានធ្វើ មាតុភូមិនិវត្តន៏ប្រកបដោយសុវត្តិភាពហើយ បន្ទាប់ពីបំពេញការងារ៦ថ្ងៃនៅសហព័ន្ធ រុស្សុី។ថ្ងៃនេះនិងថ្ងៃស្អែកចំលើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែលជាថ្ងៃសំរាក បំណុល ឯកសារដែលខ្ញុំជំពាក់ចាំទូទាត់បញ្ជីនៅ ថ្ងៃច័ន្ទ។ នៅសល់រឿងចៅមកលេងបាន អ្វីឱ្យចៅ?

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា