សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជ ជូននាយករដ្ឋមន្រ្តី​បង់ក្លាដេស
លទ្ឋផលសង្ខេបនៃកិច្ចប្រជុំទ្វេភាគី និងសន្និសីទកាសែតរួមគ្នា រវាង សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina)
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ លោកជំទាវ​នាយករដ្ឋមន្រ្តីបង់ក្លាដេស
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញបួងសួង និងវេរចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ៥,១២០ អង្គនៅមុខប្រាសាទអង្គរវត្ត
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខជូនជាតិនៅមុខប្រាសាទអង្គរវត្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង

ទន្ទឹមនឹងការអបអរសាទរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ ដែលមានរយៈពេលបីថ្ងៃ (១៣-១៥ ឧសភា ២០១៦) ក៏យើងមិនបានភ្លេចបងប្អូនជនរងគ្រោះដោយសារគ្រោះរាំងស្ងួត និងខ្វះទឹកប្រើប្រាស់។ យើងនៅបន្តចុះជួយបងប្អូនដែលកំពុងប្រឈមនិងការខ្វះទឹកគ្រប់ទីកន្លែង។

ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៌! Welcome to Kingdom of Cambodia ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល ជយាភិរម្យ ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មវស្សានៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ព្រះជន្មគម្រប់ ៦៣ យាងចូល ៦៤ព្រះវស្សា។

ថ្ងៃនេះក្រោយពីបញ្ចប់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យាជាង៨០០នាក់នៅវិទ្យាស្ថានជាតិអប់រំកាលពីព្រឹកមិញ បន្ទាប់មកខ្ញុំបានជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាម ហើយអំបាញ់មិញនេះខ្ញុំទើបបានចូលរួមបិទសន្និបាតបូកសរុបការងារកសិកម្មនៅសាលចតុមុខ។

នៅរសៀលថ្ងៃទី12 ខែឧសភា ឆ្នាំ2016 នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុប ការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពីធីនេះនឹងត្រូវធ្វើឡើងនៅ សាលសន្និសីទ ចតុមុខ រាជធានីភ្នំពេញ។ កម្មវិធីនឹងចាប់ផ្តើមនៅម៉ោង 3:30 នាទីរសៀល៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា