ថ្ងៃសៅរ៍ចុងសប្តាហ៏នេះវាយកូន គោលក្រោមកំដៅថ្ងៃ។ថ្ងៃមុន ក្រោមដំណក់ទឹកភ្លៀង។ សង្ឃឹមថ្ងៃនេះនឹងលេងបានល្អ ហើយចេញញើសស្រួលខ្លួន។ ជូនពរជនរួមជាតិសប្បាយរីករាយ ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែដែលចាប់ផ្តើមនៅ ថ្ងៃស្អែក៕

ជាង៤០ឆ្នាំបានកន្លងផុតជាមួយការលំបាកវេទនាស្ទើរស្លាប់ស្ទើររស់តែយើងបានកសាងគ្រួសារមួយដែលបានចូលរួមចំណែកសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៏ ចូលរួមស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិនិងចូលរួមកសាងប្រទេសជាតិឡើងវិញ។ រូបថតមួយចំនួននេះបង្ហាញឱ្យឃើញដំណើរជីវិតរួមសុខរួមទុក្ខតាមពាក្យសំណាបយោងដីស្ត្រីយោងបុរស៕

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ខ្ញុំព្រះករុណាខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងពន្លត់ភ្លើងជ័យ ដែលបានឆេះឡើងអស់រយៈពេលបីថ្ងៃមកហើយ (ថ្ងៃទី០៩-១១ ខែ វិច្ឆិកា ២០១៦)។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយសិស្ស “វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ” ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញបង្សុកូលបញ្ជូនកុសលដល់កូនប្រុស ហ៊ុន កំសត់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំរួចហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រូបថតប៉ុន្មានសន្លឹកនេះ បានឆ្លុះបញ្ចាំងនៅការផ្លាស់ប្តូរពីរយៈកាលនៃការឈឺចាប់កាលពី៤០ឆ្នាំមុនមកកាន់ដំណាក់ថ្មីនៃការអភិវឌ្ឍ។ ៤០ឆ្នាំមុន ខ្ញុំមានអាយុ២៤ឆ្នាំ ពេលនេះ៦៤ឆ្នាំ ភរិយាខ្ញុំ២២ឆ្នាំ ពេលនេះ៦២ឆ្នាំ។ កូនខ្ញុំដែល៤០ឆ្នាំមុនមិនទាន់កើត ពេលនេះពួកគេមានប្រពន្ធ មានប្តី និងមានកូនគ្រប់ៗគ្នាហើយ។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា