ម្សិលមិុញជួបអគ្គលេខាធិការអង្គការសហប្រជាជាតិដែលពិភាក្សាលើបញ្ហាការប្រែប្រួលអាកាស់ធាតុ ការបញ្ជូនកម្លាំងរបស់កម្ពុជាចូលរួមកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងការស្វែងរកហិរញ្ញវត្ថុសំរាប់បន្តសាលាក្តីខ្មែរក្រហម៕

ព័ត៌មានសង្ខេបអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ មេដឹកនាំអាស៊ានទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក ទី២៨-២៩ នៅថ្ងៃទី ៦ កញ្ញានេះ គឺក្នុងបរិយាកាសស្និទ្ឋស្នាលនិងរាក់ទាក់បំផុត។ ប្រមុខដឹកនាំអាស៊ានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃការអនុវត្តផែនការលម្អិតឆ្នាំ២០២៥ នៃសហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC)

កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ បានប្រារព្វបើកជាផ្លូវការហើយ នៅរសៀលថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ ប្រទេស បានយាងនិងអញ្ជើញចូលរួមនៅសាលសន្និសីទនៃទីក្រុងវៀងច័ន្ទប្រទេសឡាវ (National Convention Center)។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារការងារថ្ងៃត្រង់ពិសេស នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាន នៅថ្ងៃទី៦ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់ពិសេសជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ

យុវជនពីររូបនេះកំពុងអង្គុយពីក្រោយទង់ជាតិកម្ពុជា និងអង្គុយទល់មុខប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន។ ស្មើភាពនិងស្មើសិទ្ធិយុវជន២រូបនេះតំណាងឱយយុវជនកម្ពុជារាប់លាននាក់មកចូលរួមជាមួយយុវជនមកពីប្រទេសអាស៊ាន៩ផ្សេងទៀតដើម្បីផ្តល់មតិជូនដល់ថ្នាក់ដឹកនាំអាស៊ានលើបញ្ហាដែលយុវជនយកចិត្តទុកដាក់។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា