នៅតាមតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាបណ្តើរៗហើយ តែនៅមិនទាន់គ្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋប្រើប្រាស់នៅឡើយ។ សូមអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ឋទាំងអស់រួមទាំងសប្បុរសជនបន្តជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក។ បើតាមការព្យាករណ៌អាកាសធាតុឃើញថា នឹងវិវត្តមករកភាពល្អប្រសើរជាធម្មតាវិញនៅពេលខាងមុខ រវាងចាប់ពីថ្ងៃទី ១៦-២៦ ខែ ឧសភានេះ។

រាជធានីភ្នំពេញ ទីក្រុងសន្តិភាព វប្បធម៌ និង ពាណិជ្ជកម្ម ដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលយើងត្រូវរួមគ្នាថែរក្សា និងអភិវឌ្ឍន៌អោយកាន់តែរីកចម្រើនទៅមុខ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា!

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា បានប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជនបេក្ខនារីទទួលជ័យលាភីទាំង១០រូបនៅវិមានសន្តិភាព ដែលកម្មវិធីនេះមានការចូលលរួមពីបេក្ខជន បេក្ខនារី អណាព្យាបាល និងមិត្តភក្តិបងប្អូនជាង ១០០ នាក់។ ខ្ញុំជាយុវជនគំរូកម្ពុជា គឺជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន

អបអរសាទរ និងស្វាគមន៌ជ័យលាភីទាំង ១១ នាក់! កម្មវិធី {ខ្ញុំជាយុវជនគំរូកម្ពុជា} នឹងផ្តល់រង្វាន់ និងប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ បេក្ខជនបេក្ខនារីជ័យលាភីចំនួន ១១ នាក់ នឹងមកទទួលរង្វាន់ជាមួយក្រុមគ្រួសារ និងអ្នកគាំទ្រ ដែលភ្ជាប់ជាមួយពិធីថតរូបនៅក្នុងវិមាននៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ពេលនេះខ្ញុំកំពុងស្ថិតក្នុងទីលានកីឡាវាយកូនគោល ដែលជាថ្ងៃអាទិត្យទី១ដែលខ្ញុំបានសំរាកពីការងារបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែមក។ ថ្ងៃអាទិត្យ៥ដងសំរាកបាន១ដង ប្រសើរជាងមិនបានសំរាក។ ថ្ងៃនេះសុំប្រពន្ធវាយឱយបានយូរបន្តិចទោះថ្ងៃក្តៅបន្តិចក៏ដោយ។ ចៅៗកុំអាលមករកតាចាំល្ងាចចាំជួប គ្នា តាសុំវាយកូនគោលសិនហើយណាចៅ។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា