ថ្ងៃសៅរ៍ ចុងសប្តាហ៌នេះ មានឱកាសមកវាយកូនគោល បន្ទាប់ពីអាក់ខាន២សប្តាហ៌។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

នៅព្រឹកថ្ងៃទី ១២ ខែ សីហា ដដែល បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតអូស្រា្តលីរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Jan Yun Gon ឯកអគ្គរដ្ឋទូតថ្មីកូរ៉េខាងជើងប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាពជាបន្ត។

នៅព្រឹកថ្ងៃទី ១២ ខែ សីហា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកជំទាវ Angela Cororan ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវ Angela Cororan ធ្លាប់ធ្វើការនៅប្រទេសកម្ពុជាក្នុងទស្សវត្សរ៍ ៩០

នៅរសៀលថ្ងៃទី ១១ ខែ សីហា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាប លាពេលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

នៅល្ងាចថ្ងៃទី ១១ សីហា នេះដដែល បន្ទាប់ពីបានជួប លោកជំទាវ Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជម្រាបលាពេលបញ្ចប់បេសកម្មការទូត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Wang Gang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្លូវ និងស្ពានរបស់រដ្ឋចិន (CRBC )

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា