សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជ ជូននាយករដ្ឋមន្រ្តី​បង់ក្លាដេស
លទ្ឋផលសង្ខេបនៃកិច្ចប្រជុំទ្វេភាគី និងសន្និសីទកាសែតរួមគ្នា រវាង សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina)
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ លោកជំទាវ​នាយករដ្ឋមន្រ្តីបង់ក្លាដេស
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញបួងសួង និងវេរចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ៥,១២០ អង្គនៅមុខប្រាសាទអង្គរវត្ត
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខជូនជាតិនៅមុខប្រាសាទអង្គរវត្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង

នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ខ្ញុំបានវិលត្រឡប់មកដល់ភ្នំពេញវិញហើយបន្ទាប់ពីចំណាយពេល៣ថ្ងៃដើម្បីពិនិត្យសុខភាពនៅសាំងកាពូ។ក្រោយការពិនិត្យក្រុមគ្រូពេទ្យប្រាប់ខ្ញុំថាសុខភាពខ្ញុំល្អណាស់។មុនចុះទៅតាមខេត្តបន្តទៀតខ្ញុំត្រូវបំពេញការងារនៅក្រៅប្រទេសសិនដូចជាការប្រជុំកំពូលអាស៊ាននៅឡាវ ពិពណ៏អាស៊ាន ចិននៅប្រទេសចិន។

ពេលនេះខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅសាំងកាពួ។ ពុំមានជម្ងឺដែលត្រូវបារម្មណ៍នោះទេ តែនេះជាការកំណត់របស់វេជ្ជបណ្ឌិតដែលតម្រូវ ឱ្យមានការពិនិត្យសុខភាពឡើងវិញតាមពេលវេលាដែលកំណត់ដោយក្រុមគ្រូពេទ្យកម្ពុជាយើងសហការជាមួយគ្រូពេទ្យសាំងកាពួ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

ថ្ងៃអាទិត្យនេះ កូនគោលទៀតហើយ បន្ទាប់ពីធ្វើដំណើរប្រមាណ ៩០០ គីឡូម៉ែត្រ។ តើថ្ងៃនេះ ខ្ញុំវាយបានប៉ុន្មានម៉ោង និងប៉ុន្មានឡូ? វាយល្អឬ មិនល្អ? គឺខ្ញុំនឹងដឹងថា តើសុខភាពបែបណា? ៕

បន្ទាប់ពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ៩០០គីឡូមែត្រឆ្លងកាត់ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប ពេលនេះខ្ញុំត្រឡប់មកដល់ទីក្រុងភ្នំពេញដោយសុវត្តិភាពវិញហើយ។ សូមអរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូពិសេស

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា