នេះជាទិដ្ឋភាពនៃកិច្ចប្រជុំអាស៊ាន រុស្ស៊ី ដែលមានការប្រជុំថ្នាក់ដឹកនាំកំពូលផង និងរវាងថ្នាក់ដឹកនាំកំពូលអាស៊ាននរុស្ស៊ីជាមួយធុរៈកិច្ចអាស៊ាន និងរុស្សុីផង។ នៅគ្រប់ទីកន្លែងនៃការប្រជុំយើងតែងផ្ដល់សារៈសំខាន់ដល់វិស័យឯកជនចូលរួមជាមួយយើងដែលជាដៃគូមិនអាចខ្វះបានសំរាប់ការអភិវឌ្ឍ។

ទស្សនារូបភាពមួយចំនួនអំពីការរៀបចំនៃ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi (May 19-20, 2016)

នៅថ្ងៃទី ២០ ខែ ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំនៃទំនាក់ទំនង Russia-ASEAN នៅថ្ងៃនេះ។ កម្មវិធីនឹង ចាប់ផ្តើមនៅម៉ោង ១២:០០ ក្នុងនោះរួមមានដូចជា ពិធីស្វាគមន៌ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីជាមួយ

ការប្រជុំកំពូលអាសា៊ន- រុស្សុីនឹងចាប់ផ្តើម នៅមោ៉ង១២ថ្ងៃត្រង់ហើយនឹងបញ្ចប់ នៅមោ៉ង១៦ៈ០០ថ្ងៃ២០ឧសភា២០១៦នេះ។ ខ្ញុំនិងគណៈប្រតិភូកម្ពុជានឺងចាកចេញពី ទីក្រុង Sochi ទៅកាន់ទីក្រុងភ្នំពេញនៅ មោ៉ង១៧ៈ០០ថ្ងៃ២០ឧសភាដែលនឹងទៅដល់ភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍២១ ឧសភា ២០១៦៕

ខ្ញុំទើបបញ្ចប់ការពិភាក្សាជាមួយប្រធានាធិបតី សហពន្ធ័រុស្ស៊ី Vladimir Putin ដែលគាត់ចាត់ទុកកម្ពុជាជាមិត្តចាស់ និងជាដៃគូប្រពៃណីព្រមទាំង សម្តេច ហ៊ុន សែន គឺជាមិត្តដ៏ជិតស្និទ្ឋ និងជាទីទុកចិត្ត។ នេះជាពាក្យស្វាគមន៍របស់គាត់ដែលពោរពេញដោយមនោសញ្ចេតនា និងការរាប់អាន។ ការពិភាក្សាបានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា