
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញរូបថតទាក់ទងជាមួយបាល់ទាត់បាល់ទះក្នុងទសវត្ស ១៩៨០
សុំជូនរូបថតប៉ុន្មានសន្លឹកនេះទាក់ទងជាមួយបាល់ទាត់បាល់ទះក្នុងទសវត្ស១៩៨០។ សម្តេច ហេង សំរិន សម្តេច សាយ ឈុំ មានក្នុងក្រុមទាត់បាល់នាពេលនោះដែរ តែគួរឱ្យស្តាយបងប្អូនមួយចំនួនបានមរណៈកាលទៅហើយ។ បាល់ទះ បាល់ទាត់ បោះប៊ូល និងចុងក្រោយនេះគឺកីឡាវាយកូនគោលគឺជាកីឡាដែលខ្ញុំធ្លាប់បានលេង និងកំពុង លេង៕