នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Gerd Moller រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ដើម្បីសម្រួលសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋអោយបានកាន់ តែឆាប់រហ័ស ជាពិសេស សេវាតម្រូវការចាំបាច់លើការពន្យារ និងប្តូរប័ណ្ណបើកបរ សូមប្រជាពលរដ្ឋមកកាន់ការិយាល័យសម្រួលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងនៅផ្សារអ៊ីអន (AEON Mall) ដែលនឹងបើកដំណើរការនៅថ្ងៃទី ១៥ ខែ មិថុនា ២០១៦ នេះ!

នៅរសៀលថ្ងៃនេះ ខ្ញុំនិងភរិយាបានមកចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន លើកទី៣ ជាមួយបងប្អូនសាសនិកខ្មែរអ៊ីស្លាមក្នុងប្រទេស និងមកពីបរទេសជាង ៤,៥០០ នាក់ នៅសាលសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។ បងប្អូនសាសនិកខ្មែរអ៊ីស្លាមគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារសន្តិភាព និងបានចូលរួមកសាងអភិវឌ្ឍន៌ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។

កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានដឹកនាំក្រុមគណៈប្រតិភូទៅមើលសួរសុខទុក្ខ លោកអុំ សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) ដែលសម្រាកព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ។ លោក អុំសាយ ភូថង គឺជាឥស្សរៈជនដឹកនាំដ៏សំខាន់ម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ និងបូជាគ្រប់យ៉ាងក្នុងការចូលរួមរំដោះប្រទេសពីរបបខ្មែរក្រហម។

ខ្ញុំសប្បាយរីករាយដែលបានចូលរួមប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន 3,746 នាក់ និងបានប្រកាសដាក់អោយប្រើប្រាស់ជានិមិត្តរូបនៃ “មជ្ឍមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១” នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាលសន្និសីទកោះពេជ្យកាលពីព្រឹកមិញនេះ ។

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា